រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ស្តីពីការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលប៉ះពាល់ដល់គម្រោងលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅក្នុងភូមិសាស្ត្រក្រុងខេរភូមិន្ទ

យោងតាមកិច្ចប្រជុំជាបន្តបន្ទាប់របស់ រដ្ឋបាលខេត្តកោះកុង ជាមួយអាជ្ញាធក្រុង ស្រុក ដែលមាន ផ្លូវជាតិលេខ៤៨ ឆ្លងកាត់ ក្នុងនោះរដ្ឋបាលក្រុងខេមរភូមិន្ទ បានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការសម្របសម្រួល ជាមួយក្រុមហ៊ុន និងប្រជាពលរដ្ឋមួយចំនួនដែលបានប្រើប្រាស់ដីចំណីផ្លូវជាតិ៤៨ និងប៉ះពាល់ដល់គម្រោងលើក កម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាបណ្តើរៗ។ ទន្ទឹមនេះ រដ្ឋបាលក្រុង សង្កេតឃើញថា នៅមានផ្ទាំងប៉ាណូ ចាស់ៗ និងស្លាកផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនមានទីតាំងប៉ះពាល់ទៅនឹងគម្រោងពង្រីកផ្លូវជាតិលេខ៤៨ ចាប់ពី ចំណុចផ្លូវបំបែកអូរស្រីស្រណោះ រហូតដល់រង្វង់មូលអេស៊ីលីដា មិនទាន់បានរុះរើចេញនៅឡើយ។ ហេតុនេះ រដ្ឋបាលក្រុង សូមជូនដំណឹងដល់ក្រុមហ៊ុន និងម្ចាស់ស្លាកផ្សព្វផ្សាយទាំងអស់ត្រូវប្រញាប់រុះរើ ចេញឲ្យរួចរាល់នៅ ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖០០នាទី ជាកាលបរិច្ឆេទ និងពេលវេលាចុងក្រោយ។ ក្នុងករណី មានការយឺតយ៉ាវ ឬមិនអនុវត្តតាមការជូនដំណឹងនេះ អាជ្ញាធរ នឹងចាត់វិធានការក្នុងការរុះរើ ដោយមិនទទួលខុសត្រូវ លើការខូចខាត និងបាត់បង់ឡើយ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ក្រុមហ៊ុនម្ចាស់ផ្ទាំងប៉ាណូ និងស្លាកផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ត្រូវចូលរួមអនុវត្ត ឲ្យបានទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕ សូមអរគុណ!

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង