រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបូកសរុបលទ្ធផលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ខេត្តកោះកុង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត និងលោក សេង នេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញជាគណៈអធិបតី កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបូកសរុបលទ្ធផលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ខេត្តកោះកុង ដែលមានរបៀបវារៈ ដូចខាងក្រោម៖
១/ការបូកសរុបរបាយការណ៍ចែកលិខិតអញ្ជើញជូនប្រជាពលរដ្ឋ និងរបាយការណ៍លទ្ធផលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
២/ការបូកសរុបរបាយការណ៍ចុះភ្នាក់ងារគណបក្សនយោបាយ ការងារសន្តិសុខ ការប្តឹងតវ៉ា ការប្តឹងជំទាស់ នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
យោងតាមទិន្នន័យរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា៖
•  ការិយាល័យបោះឆ្នោតឆ្នាំ២០២១ សរុបចំនួនៈ ១៨៧ ការិយាល័យ
•  ការិយាល័យបង្កើតថ្មី ឆ្នាំ២០២២ សរុបចំនួនៈ ៣ ការិយាល័យ
•  ការិយាល័យបោះឆ្នោតឆ្នាំ២០២២ សរុបចំនួនៈ ១៩០ ការិយាល័យ
•  ប្រជាពលរដ្ឋ មានឈ្មោះបោះឆ្នោតក្នុងបញ្ជីផ្លូវការ ឆ្នាំ២០២១ សរុបចំនួនៈ៧៣,១៣៤ នាក់
•  ប្រជាពលរដ្ឋ បានមកចុះឈ្មោះបោះឆ្នោតថ្មី  សរុបចំនួនៈ ៥,៧២០ នាក់ ស្រី ២,៨៥៣ នាក់
•  ប្រជាពលរដ្ឋ បានផ្ទេរចូលពីក្រៅឃុំ សង្កាត់  សរុបចំនួនៈ ១,៧៩៩ នាក់
•  ប្រជាពលរដ្ឋ បានប្តូរការិយាល័យក្នុងឃុំ សង្កាត់ សរុបចំនួនៈ ២៩១ នាក់
•  ប្រជាពលរដ្ឋ បានផ្ទេរចេញទៅក្រៅឃុំ សង្កាត់  សរុបចំនួនៈ ១,៦៦៨ នាក់
•  ប្រជាពលរដ្ឋ បានកែតម្រូវទិន្នន័យ សរុបចំនួនៈ ៣២៦ នាក់
•  លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយស្លាប់ ផ្លាស់ចេញ ដកសិទ្ធ សរុបចំនួនៈ ៦០០ នាក់
•  បច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២២  សរុបចំនួនៈ ៧៨,៣៣៦ នាក់ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត បានចូលរួមធ្វើការអំពាវនាវ ដល់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងប្រដាប់អាវុធទាំងបីប្រភេទ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍ និងអ្នកពាក់ព័ន្ធ ធ្វើផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលបានបិទផ្សាយនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ ឬតាម App ទូរស័ព្ទដៃ ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២តទៅ។ ប្រសិនបើរកឃើញថា មានកំហុសឆ្គង សូមរួសរាន់ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបងប្អូនបានចុះឈ្មោះបោះឆ្នោត យ៉ាងយូរត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
ជាបន្ថែមលើនោះ លោកអភិបាលរងខេត្ត ក៏ធ្វើការអំពាវនាវ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ អាជីវកម្ម និងប្រជាពលរដ្ឋខេត្ត ចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ(ដូសទី៣, ទី៤, ទី៥ និងដូសទី៦) ស្របតាមសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុងផងដែរ៕
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ January 12, 2023

អត្ថបទទាក់ទង