ថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និង អនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំលើកទី៤៣ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
២/ ពិនិត្យ និង អនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
៣/ ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
៤/ ពិនិត្យ ពិភាក្សា និង អនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែ ធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលក្រុង ខេមរភូមិន្ទ។
៥/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំឆ្នាំ ២០២២ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។
៦. ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការផែនការសកម្មភាព រួមស្ដីពីការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។
៧/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំ ត្រីមាសទី៤ ឆមាសទី២ និងប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។
៨/ ពិនិត្យ ពិភាក្សា និង អនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការ គ.ក.ស.ក ក្រុងខេមរភូមិន្ទ។
៩/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិការបស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ ឆ្នាំ២០២២
១០/ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងប្រតិទិនរបស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ ប្រចាំឆ្នាំ២០២៣។
១១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និង ផែនការថវិកា របស់ការិយាល័យ ប្រជាពលរដ្ឋ នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ។
១២/ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់ សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និង សង្កាត់ ទាំង៣សម្រប់ខែ ធ្នូ ឆ្នាំ២០២២ ។
១៣/ បញ្ហាផ្សេងៗ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






























