/ / /

សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងខេមរភូមិន្ទ ស្ដីពី ការចូលរួមអបអរសាទរ ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៣

រដ្ឋបាលក្រុងខេមរភូមិន្ទ សូមជូនដំណឹងដល់ លោក លោកស្រី ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស បណ្តាក្រុមហ៊ុន ភោជនីយដ្ឋាន អាហារដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលគ្រិស្តសករាជ ២០២៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ភ្ញៀវទេសចរណ៍ នឹងធ្វើដំណើរមកកម្សាន្តនៅតាម រមណីយដ្ឋាន នានាក្នុងក្រុង ជាពិសេសដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងក្រុងខេមរភូមិន្ទ អោយកាន់តែ ច្រើន រដ្ឋបាលក្រុងមានកិត្តិយសសូមជូនដំណឹងដល់ អស់លោក- លោកស្រីទាំងអស់ដូចខាងក្រោម ៖
១- គ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវបង្កើនបដិសណ្ឋារកិច្ច និងសេវាកម្មល្អ ជូនភ្ញៀវទេសចរណ៍ អោយបានកាន់តែប្រសើរ មានកម្រិតស្ដង់ដារ និងអនាម័យខ្ពស់។
២- ហាមបង្កើនតម្លៃសេវាស្នាក់នៅ និងតម្លៃម្ហូបអាហារហួសកម្រិត ដែលភ្ញៀវទេសចរណ៍ទទួលយកមិនបាន ត្រូវអនុវត្តវិធានការ៣កុំ ៣ការពារ និងវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ១៩ និងជំងឺឆ្លងគ្រប់ប្រភេទ។
៣- ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ក្នុងការបង្ការនូវគ្រោះអគ្គីភ័យ ដែលអាចកើតឡើងជាយថាហេតុ។
៤- ហាមនាំអាវុធ ឬប្រើប្រាស់អាវុធជាតិផ្ទុះ គ្រប់ប្រភេទក្នុងក្រុងខេមរភូមិន្ទ ។
៥- ហាមប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងសារធាតុញៀនគ្រប់ប្រភេទ ។
៦- ហាមបើកបរពេលស្រវឹង ឬបើកបររថយន្ត-ម៉ូតូ ហួសល្បឿនកំណត់ដែលបង្កអោយមានគ្រោះថ្នាក់ដល់ការធ្វើដំណើរ និងការឈប់ចតយានជំនិះគ្រប់ប្រភេទ បណ្តាលអោយកកស្ទះ ចរាចរតាមដង ផ្លូវសាធារណៈ ព្រមទាំងធ្វើអោយខូចសណ្តាប់ធ្នាប់សង្គម ។
៧- គ្រប់កំលាំងសមត្ថកិច្ចរបស់ក្រុង សង្កាត់ ត្រូវបង្កើនកិច្ចការ ការពារធានាសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអោយបានល្អប្រសើរ១០០%។
អាជ្ញាធរក្រុងសង្ឃឹម និងជឿជាក់ថា អស់លោក លោកស្រី និងទទួលអនុវត្តតាម ស្មារតីនៃសេចក្តីជូន ដំណឹងនេះអោយទទួលបាននូវលទ្ធផលល្អប្រសើរចាប់ ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ក្នុងពិធីក្នុងកម្មវិធីរត់ប្រណាំង អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    24/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកម្មវិធីរត់ប្រណាំងដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុង”

  • ហេង គីមឆន/
    24/05/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៩៣ឆ្នាំ ឈានចូល ៩៤ឆ្នាំ

  • ហេង គីមឆន/
    24/05/2026

    វរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ តំណាងលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំកម្លាំងយោធិននារី ចុះសួរសុខទុក្ខ លោកស្រីនាយចំណង់ ហេង សុខនី ជំនួយការការិយាល័យទី៥  ដែលកំពុងសម្រាកលំហែរមាតុភាព នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង