ថ្ងៃអង្គារ ៥កើត ខៃបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលក្រុងខេមរភូមិន្ទ បានទទួលអំណោយដីចំនួន០៣ឡាន ពីលោក ប៉ោក ថា អាជីវករដីឡូត៍ (ចាន់ថាដីឡូត៍) ជូនរដ្ឋបាលក្រុងសម្រាប់ចាក់បំពេញសួនច្បារខាងមុខរដ្ឋបាលក្រុង ។
រដ្ឋបាលក្រុងខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោក ប៉ៅ ថា និង ក្រុមគ្រួសារព្រមទាំងក្រុមការងារទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អ រកទទួលទានមាន បានក្នុងមុខជំនួញ និងជាពិសេសជោគជ័យគ្រប់ភារកិច្ច និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#ប្រភពពីរដ្ខបាលក្រុងខេមរភូមិន្ទ#




