ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៤:៣០នាទីរសៀល លោកស្រី កង សាមឌីប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ និងលោក លោកស្រីអនុប្ររធាន ព្រមទាំងសមាជិក សមាជិការគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុង បានអញ្ជើញសួរសុខទុក្ខ និងបាននាំយកថវិកាមួយចំនួនជូនកញ្ញា ងួន វល័ក្ខ ប្រធានការិយាល័យធនធានមនុស្ស នៃរដ្ឋបាលក្រុង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







