ថ្ងៃអង្គារ ៥ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២:០០នាទីរសៀល រដ្ឋបាលក្រុងខេមរភូមិន្ទ វេទិកាផ្សព្វផ្សាយស្ដីពីការអប់រំថែទាំអនាម័យបរិស្ថាននៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងសម្រាប់ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក នៃ ព្រហស្បតិ៍្តសារិទ្ធ តំណាងមន្ទីរបរិស្ថានខេត្ត និងលោក ហួត ហេង ចៅសង្កាត់រងទី១ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈកម្មការលទ្ធកម្មក្រុងខេមរភូមិន្ទ តំណាងសហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ីន លោក លោកស្រី មេភូមិ អនុភូមិ និងប្រជាពលរដ្ឋប្រមាណ ៧២ រូប ។ វេទិកាផ្សព្វផ្សាយនេះបានការឧបត្ថម្ភពីសហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ីន ។
វេទិកាផ្សព្វផ្សាយនេះបានរៀបចំឡើងភូមិស្ទឹងវែង (ក្នុងបរិវេណដីឡូតិ៍ សំ វីរៈ) សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









