ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណៈអភិបាលក្រុងខេមរភូមិន្ទ មន្រ្តីរដ្ឋបាលក្រុងទាំងអស់ ព្រមទាំងលោកចៅសង្កាត់ដងទង់ បានអញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពលោកស្រី ផឹង ផល្លី ដែលជាភរិយារបស់លោក អាត់ សុភាព សមាជិកក្រុមប្រឹក្សាក្រុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយរោគគាពាធ ។ សពបានតម្កល់នៅគេហដ្ឋានស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









