ថ្ងៃព្រហស្បតិ៍ ៩ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ បញ្ហាសណ្តាប់ធ្នាប់ និងសំណង់អនាធិបតេយ្យក្នុងក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំបានអញ្ជើញចូលរួមមាន លោកអភិបាលរងក្រុង ការិយាល័យពាក់ព័ន្ធ កំលាំងអធិការដ្ឋានក្រុង កំលាំងអាវុធហត្ថក្រុង តំណាងសង្កាត់ទាំងបី ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំងបី និងលោក លោកស្រីមេភូមិទាំង១១ភូមិ ។
កិច្ចប្រជុំបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#










