/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖

១-ពិនិត្យ ពិភាក្សា និង អនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំលើកទី៤១។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤០អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។

៤-ពិនិត្យ ពិភាក្សា និង អនុម័តសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។

៥-ពិនិត្យពិភាក្សា និង អនុម័តសេចក្តីព្រាងគម្រោងចំណូលចំណាយថវិកា ឆ្នាំ២០២៣ របស់រដ្ឋបាល ក្រុងខេមរភូមិន្ទ។

៦-ពិនិត្យ ពិភាក្សា និង អនុម័តសេចក្តីព្រាង គម្រោងសិក្ខាសាលាជាមួយក្រុមប្រឹក្សាសង្កាត់នៅថ្នាក់ក្រុងនៃរដ្ឋបាលក្រុងខេមរភូមិន្ទ។

៧-ពិនិត្យ ពិភាក្សា និង អនុម័តសេចក្ដីព្រាង សេចក្ដី សម្រេចស្ដីពីការកែសម្រួលសមាសភាពក្រុមការងារក សាងផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ និង កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។

៨-ពិនិត្យ ពិភាក្សា និង អនុម័តសេចក្ដីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្ម ការ គ្រប់គ្រងគម្រោងជួសជុលអគារធ្វើការ និងជួសជុលលូមូលរំដោះទឹកឆ្នាំ ២០២២ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។

៩-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការ ផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក មន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្ត ក្រសួងមហាផ្ទៃ និង សង្កាត់ទាំង០៣ សម្រាប់ខែ តុលា ឆ្នាំ២០២២។

១០-បញ្ហាផ្សេងៗ ។

កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    24/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកម្មវិធីរត់ប្រណាំងដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុង”

  • ហេង គីមឆន/
    24/05/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៩៣ឆ្នាំ ឈានចូល ៩៤ឆ្នាំ

  • ហេង គីមឆន/
    24/05/2026

    វរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ តំណាងលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំកម្លាំងយោធិននារី ចុះសួរសុខទុក្ខ លោកស្រីនាយចំណង់ ហេង សុខនី ជំនួយការការិយាល័យទី៥  ដែលកំពុងសម្រាកលំហែរមាតុភាព នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    រដ្ឋបាលឃុំជីខលើ  និងរដ្ឋបាលឃុំជីខក្រោម បានដឹកនាំ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨