/ / /

លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពប្រមូលសំរាមរបស់សហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ិន ឯ.ក ដែលប្រជាពលរដ្ឋយកទៅបោះចោលតាមដងផ្លូវវសាធារណៈក្នុងក្រុង និងបានដាក់បំរាមហាមមិនឲ្យយកសំរាមមកបោះចោលបន្តទៀត

ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង ៨៖០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំក្រុមការងាររួមមាន៖ សមាជិកគណៈកម្មាធិការលទ្ធកម្ម ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថានក្រុង និងលោក លោកស្រី ចៅសង្កាត់រង មេភូមិ អនុភូមិទាំងបីសង្កាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ជុំ សំអុល អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោក ហ៊ន គឹមហុង តំណាងមន្ទីរបរិស្ថានខេត្ត ចុះពិនិត្យ សកម្មភាពប្រមូលសំរាមរបស់សហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ិន ឯ.ក ដែលប្រជាពលរដ្ឋយកទៅបោះចោលតាមដងផ្លូវវសាធារណៈក្នុងក្រុង ។ ក្នុងនោះដែរ លោក អភិបាល ក៏បានសំណូមពរដល់សហគ្រាសឲ្យជួយប្រមូលសំរាមដែលប្រជាពលរដ្ឋយកទៅបោះចោលនៅតាមចំណុចផ្សេង និងបានដាក់បំរាមហាមមិនឲ្យយកសំរាមមកបោះចោលបន្តទៀត ។

#សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណ្ឌភាពក្រុងយើងទាំងអស់គ្នា# សូមអរគុណ!

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    24/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកម្មវិធីរត់ប្រណាំងដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុង”

  • ហេង គីមឆន/
    24/05/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៩៣ឆ្នាំ ឈានចូល ៩៤ឆ្នាំ

  • ហេង គីមឆន/
    24/05/2026

    វរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ តំណាងលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំកម្លាំងយោធិននារី ចុះសួរសុខទុក្ខ លោកស្រីនាយចំណង់ ហេង សុខនី ជំនួយការការិយាល័យទី៥  ដែលកំពុងសម្រាកលំហែរមាតុភាព នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    រដ្ឋបាលឃុំជីខលើ  និងរដ្ឋបាលឃុំជីខក្រោម បានដឹកនាំ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨