ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង០៩:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋស្មាច់មានជ័យបានសហការជាមួយផ្នែកជំនាញនិងអាជ្ញាធរភូមិ១ បានចុះធ្វើវេទិការសាធារណះ នៅចំនុចផ្ទះលោក ង៉ែត សុភក្ត្រ័ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម៖
១/ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
២/ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍
៣/អំពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង
៤/អំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុស
covid-19 ជាពិសេសប្រភេទវីរុសបំលែងថ្មីអូរមីក្រុង ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ៣កុំ ៣ការពារ ជាប់ជានិច្ច។ ក្នុងនោះមានប្រជាពលរដ្ឋចូលរួមចំនួន៣២នាក់ ស្រីចំនួន២១នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៤នាក់ ផ្នែកសណ្តាប់ធ្នាប់ចំនួន០១នាក់ សមាជិកក្រុមប្រឹក្សាចំនួន០១នាក់ ។ វេទិការនេះបានបញ្ចប់នៅម៉ោង១១:១០នាទី។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






