ថ្ងៃអង្គារ ៨ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ជូនដល់សមាជិក សមាជិការក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ទាំងបីនៃក្រុងខេមរភូមិន្ទ ដែលជាអ្នកអនុវត្តន៍សំខាន់ៗនៅថ្នាក់ឃុំ សង្កាត់គោលដៅសម្រាប់ជុំទី៣ ឆ្នាំ២០២២។ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង និង លោក ឡាំ ទី ក្រុមការងារថ្នាក់ខេត្ត។ វគ្គបណ្តុះបណ្តាលបានរៀបចំឡើងរយ:ពេលពីរថ្ងៃនៅសាលប្រជុំរដ្ឋបាលក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#















