ថ្ងៃចន្ទ ៧ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង០៩:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋស្មាច់មានជ័យ បានសហការជាមួយផ្នែកជំនាញនិងអាជ្ញាធរភូមិ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច នៅចំនុចសាលារៀនបឋមសិក្សារស្មាច់មានជ័យ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
១/ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
២/ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍
៣/អំពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង ។
៤/អំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុស
covid-19 ជាពិសេសប្រភេទវីរុសបំលែងថ្មីអូរមីក្រុង ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ៣កុំ ៣ការពារ ជាប់ជានិច្ច ព្រមទាំងបានណែនាំបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង អត្តសញ្ញាណប័ណ្ណហួសសុពលភាព អោយទៅថតអត្តសញ្ញាណប័ណ្ណថ្មី និងជំនុញអោយចាក់វ៉ាក់សាំងផងដែរ។ ក្នុងនោះមានសិស្សានុសិស្សចូលរួមចំនួន៦០នាក់ ស្រីចំនួន២៩នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៦នាក់ អនុភូមិចំនួន០១នាក់ ។ ពិធីផ្សព្វផ្សាយនេះបានបញ្ចប់នៅម៉ោង១០:៤៥នាទី។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





