នៅថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក លោក សៀង កក្កដា អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង និងលោក ជុំ សុះ មន្រ្តីបង្គោល និងលោក សាក់ រ៉ាវី មន្រ្តីទទួលបន្ទុកប្រព័ន្ធទិន្នន័យ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលការអនុវត្តការងារគណនេយ្យភាពសង្គមលើការផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ ។ ក្នុងគោលបំណងដើម្បីអនុវត្តឱ្យស្របទៅតាមផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់ កាលទី២ ព្រមទាំងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) លេខាធិការដ្ឋាន គ.ជ.អ.ប. បានបន្ត និងពង្រីកតំបន់គោលដៅ នៃការអនុវត្តការងារគណនេយ្យ ភាពសង្គមលើការផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ។
វគ្គបណ្តុះបណ្តាលការអនុវត្តការងារគណនេយ្យភាពសង្គមនេះប្រព្រឹត្តទៅរយ:២ថ្ងៃ គឺថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាសគារ អិល ប៊ី អិន អា ស៊ាន (LBN Asian) ខេត្តកំពង់ចាម។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#















