នៅថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២ៈ៣០ នាទីរសៀល រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានបើកចំកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី៥ ឆ្នាំទី១ ស្តីពីការពិនិត្យ និងអនុម័តលើគ្រួសារសង្ស័យងាយរងហានិភ័យ ក្រោមអធិបតីភាពលោកស្រី ផឹង ពិសី ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សានិងលោក លោកស្រី ជាមេភូមិ អនុប្រធានភូមិសរុបចំនួន ២៤ រូប ស្រី ០៨ រូប
ជាលទ្ធផល ក្រុមប្រឹក្សាសង្កាត់បានអនុម័តដោយសម្លេង ៩ លើ ៩ ក្នុងនោះមាន៖ ភូមិ១ មានចំនួន០៦ គ្រួសារ, ភូមិ២ មានចំនួន ០៩ គ្រួសារ,
ភូមិ៣ មានចំនួន ១២ គ្រួសារ, ភូមិស្មាច់មានជ័យ មានចំនួន ០១ គ្រួសារ និងភូមិបឹងឃុនឆាង មានចំនួន ០១ គ្រួសារ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





