រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះផ្សព្វផ្សាយតាមខ្នងផ្ទះ ដើម្បីដល់ពត៌មានជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់អប្សារា និងដើម្បីដោះដូរទីតាំង ដែលស្ថិតនៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប

ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានដឹកនំាក្រុមការងារបន្តការចុះផ្សព្វផ្សាយតាមខ្នងផ្ទះ ដើម្បីដល់ពត៌មានជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់អប្សារា និងដើម្បីដោះដូរទីតាំង ដែលស្ថិតនៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប និងបានចូលចុះសិក្សាផ្លូវពីរុនតាឯកមកប្រាសាទប្រែរូប ដោយមានចម្ងាយ ២៤គីឡូម៉ែត្រ ដោយមានការចូលរួមលោកប្រធានមន្ទីរ ២៥ រាជធានី ខេត្ត អជ្ញាធរអប្សារា និងឯកឧត្តម លី រស្មី ។

អត្ថបទទាក់ទង