ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២,៣០នាទីរសៀល លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំខែកញ្ញា ឆ្នាំ២០២២ ដោយមានរបៀបវារ:ដូចខាងក្រោម:
១/ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ប្រជុំក្រុមប្រឹក្សាប្រចាំខែសីហា
២/ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍រដ្ឋបាលប្រចាំខែកញ្ញា
៣/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់គ.ក.ន.ក
៤/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍រដ្ឋបាលសង្កាត់
៥/ ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់មេភូមិទាំង៤
៦/ បញ្ហាផ្សេងៗ
ដោយមានសមាជិកចូលរួមសរុប ១៩នាក់ ស្រី ០៥នាក់។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាសង្កាត់ដងទង់។








