រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង ប្រធានចលនាយុវជនកម្ពុជា ( ក្រុម១៥៧) សាខាខេត្តកោះកុង បានដឹកនាំក្រុមការងារធ្វើការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គីភ័យ ត្រង់ចំនុចមាត់ទឹកស្មាច់ង៉ាម ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែ បុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ដែលត្រូវនឹងថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២២ ដោយមានការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) លោក ស្រេង ហុង ប្រធាន ចលនាយុវជនកម្ពុជា ( ក្រុម១៥៧) សាខាខេត្តកោះកុង បានដឹកនាំក្រុមការងារធ្វើការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គីភ័យ ត្រង់ចំនុចមាត់ទឹកស្មាច់ង៉ាម ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ ករណីនេះធ្វើអោយឆេះខូច ខាតផ្ទះទំហំទទឹង៤.៨ម៉ែត្រ×១៦ម៉ែត្រ ធ្វើអំពីឈើប្រក់សុីប្រូស៊ីម៉ង់ ផ្នែកខាងក្រោយ(ផ្ទះបាយ) និងអីវ៉ាន់លក់ដូរចាប់ហ៊ួយមួយចំនួនដែលជា កម្មសិទ្ធិរបស់ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជាសមាជិកចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តកោះកុង និងប្រពន្ធឈ្មោះ ចាន់ បុប្ជា ភេទស្រី អាយុ៣១ឆ្នាំ។ ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកោះកុង បាននាំយកអំណោយជាទឹកប្រាក់ចំនួន ១,១២០,០០០ រៀល ជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយអគ្គីភ័យនេះ ។ ( មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី )។

អត្ថបទទាក់ទង