ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី"ការពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការរៀបចំផែនការសាកល្បងលើកកម្ពស់ជីវៈភាពសហគមន៍មូលដ្ឋាន" ក្រោមការសម្របសម្រួលដោយលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រុមការងារ MOE លោកនាយក និងមន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសារកោះកាពិ លោកមេភូមិបឹងកាឆាង លោកមេភូមិកោះកាពិ១ លោកមេភូមិកោះកាពិ២ ក្រុមការងារសហគមន៍ការពារធម្មជាតិបឹងកាឆាង និងសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ សរុប ២៥នាក់ ។