លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២២ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។
លោកនាយករងរដ្ឋបាល សាលាខេត្ត សូមឲ្យប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ យកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២២ ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងកែសម្រួលយ៉ាងណាឲ្យបានសមស្របទៅ និងផែនការ និងស្ថានភាពជាក់ស្តែង ដោយផ្តោតទៅលើទិសដៅរួមរបស់មន្ទីរ អង្គភាព ទីចាត់ការរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមឲ្យនាយកទីចាត់ការ ប្រធានអង្គភាព ដែលទទួលជួយពិនិត្យ និងកែសម្រួលមន្ទីរ អង្គភាព ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឲ្យរបាយការណ៍ និងផែនការទាំងមូលមានភាពល្អប្រសើរ៕
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ January 13, 2022