រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យស្រែអំបិល

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យស្រែអំបិល។

ឯកឧត្តមអ្នកតំណាងរាស្ត្រ បានគូសបញ្ជាក់ថា បវេសនកាល សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជាពេលវេលាដ៏សំខាន់សម្រាប់ក្មួយៗសិស្សនុសិស្ស ដែលត្រូវចូលរៀន ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី ត្រូវការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ទាំងក្នុងសហគមន៍ ទាំងក្នុងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់នូវអនាម័យជាប្រចាំឲ្យបានខ្ជាប់ខ្ជួនបំផុត។ ក្មួយៗពិតជាទំពាំងស្នងឬស្សី ជាធនធានមនុស្សដ៏សំខាន់ ជាសរសរទ្រូងរបស់ប្រទេសជាតិ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងទាំងឡាយដែលលោកគ្រូ អ្នកគ្រូ បានផ្តល់ជូន ដើម្បីជាស្ពានសម្រាប់បន្តសិក្សានៅថ្នាក់ឧត្តមទៀត។ មួយវិញទៀតលោកគ្រូ អ្នកគ្រូទាំងអស់ ជាឪពុក ម្តាយទី២ របស់ក្មួយៗ គាត់ពិតជាប្រឹងប្រែងអភិវឌ្ឍសមត្ថភាពក្មួយៗ ឲ្យក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ នៅក្នុងសង្គមជាក់ជាមិនខាន។ ថ្ងៃនេះមេរោគ អូមេក្រុង បានចូលដល់សហគមន៍ ៣ករណី ដូច្នេះលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត និងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕

ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល January 10, 2022

អត្ថបទទាក់ទង