លោកជំទាវ ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ប្រចាំឆ្នាំ ជូនដល់សមាជិក សមាជិកា ស.ស.យ.ក នៃវិស័យនានា នៃខេត្តកោះកុង។
លេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង សហការជាមួយ ស.ស.យ.ក វិស័យសាលាខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកា ប្រចាំឆ្នាំ ជូនដល់សមាជិក សមាជិកា ស.ស.យ.ក នៃវិស័យនានា នៃខេត្តកោះកុង។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីជំរុញ លើកទឹកចិត្តដល់ ស.ស.យ.ក នៃវិស័យនានាក្នុងខេត្តកោះកុង មានផែនការសកម្មភាព និងប្រភពថវិកាច្បាស់លាស់ ដើម្បីអាចអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ស្របតាមបេសកកម្ម របស់សហភាពសហព័ន្ធយុវជនកម្ពុជា និងស្របតាមតម្រូវការរបស់មូលដ្ឋាន។
ថ្ងៃអាទិត្យ ៧ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ January 9, 2022