/ / /

សាលប្រជុំសាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ

26/02/2021(8:00 am)

———————-

សាលប្រជុំសាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣  ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របៀបវារៈដូចខាងក្រោម : 

១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២១ 

២.ពិនិត្ត ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០

៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុកប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារប្រចាំខែមីនា ឆ្នាំ២០២១

៤.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី

៥.បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

ដោយមានសមាសភាពការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក  គណៈអភិបាលស្រុក នាយករដ្ឋបាល កងកម្លាំងប្រដាប់អាវុធ មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រី ការិយាល័យជំនាញចំណុះសាលាស្រុក សរុបចំនួន ៤២នាក់/ស្រី០៦នាក់។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

———————-

ថ្ងៃសុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

February 26, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    04/03/2026

    លោក ឈឺន ភស្ដារ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក អញ្ជើញទទួលក្រុមការងារអាហារូបត្ថម្ភថា្នក់ខេត្តកោះកុង ក្នុងការចុះគាំទ្រ និងពង្រឹងសមត្ថភាពបច្ចេកទេសគាំទ្រឃុំ សង្កាត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យមេីលវឌ្ឍនភាពការសាងសង់អគារមត្តេយ្យព្រែកស្មាច់​ ០១ខ្នង​ មានចំនួន​ ០៣បន្ទប់​ ស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបញ្ចូលឈ្មោះកូនទៅក្នុងប័ណ្ណសមធម៌របស់ម្ដាយ​ និងធ្វេីកញ្ចប់មានផ្ទៃពោះ​ ដេីម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ចាស់ជរា ជនពិការភាព ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន១៤គ្រួសារ