មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិសាស្រ្តលើភ្នំខាងកើតសួនសត្វ ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានប្រទះអន្ទាក់សត្វសម្ពោច ១១ខ្សែ។ បច្ចុប្បន្នវត្ថុតាងត្រូវបានដកហូតយកមករក្សាទុកនៅស្នាក់ការសហគមន៍អេកូទេសចរណ៍ជីផាត៕